ការមើលឃើញខាងវិញ្ញាណ
មានបុរសម្នាក់បានគេចផុតពីសេចក្តីស្លាប់ នៅក្នុងការជាប់ឃុំឃាំង ក្នុងពន្ធធនាគារអស់រយៈពេល១៤ឆ្នាំ នៅប្រទេសគុយបា។ គាត់បានរបៀបរាប់ ពីវិធីសាស្រ្តលើកទឹកចិត្តខ្លួនឯង និងធ្វើឲ្យក្តីសង្ឃឹមនៅតែមានជានិច្ច ក្នុងជីវិតគាត់ ក្នុងអំឡុងពេលនោះ យ៉ាងដូចនេះថា “គេបានឃុំខ្លួនខ្ញុំ ក្នុងបន្ទប់ដែលគ្មានបង្អូច ដូចនេះ ខ្ញុំក៏បានស្រមៃថា មានបង្អួចមួយ នៅលើទ្វារបន្ទប់នោះ។ នៅក្នុងគំនិតខ្ញុំ ខ្ញុំស្រម៉ៃឃើញទេសភាពជួរភ្នំដ៏ស្រស់ស្អាត មានទឹកធ្លាក់មកលើថ្មរ ហើយហូរចុះមកគ្រឿនៗ។ យូរៗទៅ ខ្ញុំក៏មានអារម្មណ៍ថា រូបភាពនោះហាក់ដូចជាមានពិតមែន បានជាពេលដែលខ្ញុំសម្លឹងមើលទៅទ្វារបន្ទប់នោះម្តងៗ ខ្ញុំអាចមើលឃើញទេសភាពមាត់បង្អូចនោះ ដោយមិនបាច់ខំស្រមៃ ដូចកាលពីដំបូងទៀតឡើយ”។
យ៉ាងណាមិញ មានបទគម្ពីរសំបុត្រជាច្រើន ដែលលោកប៉ុលបានសរសេរផ្ញើទៅពួកជំនុំ នៅតាមទីកន្លែងផ្សេងៗ ពេលគាត់កំពុងស្ថិតនៅក្នុងការឃុំខ្លួន។ កណ្ឌគម្ពីរទាំងនោះមានដូចជា ភីលីព កូល៉ុស និងអេភេសូរ។ ពេលយើងអានសំបុត្រដែលសាវ័កប៉ុលផ្ញើទៅពួកជំនុំ នៅក្រុងអេភេសូរ យើងអាចដឹងថា សាវ័កប៉ុលកំពុងមើលឃើញរូបភាពអ្វីខ្លះ ពេលដែលគាត់គិតអំពីជីវិត របស់អ្នកដែលនៅក្រៅមន្ទីឃុំឃាំង។
ទីមួយ គាត់បានមើលឃើញការលូតលាស់ខាងវិញ្ញាណ ក្នុងពួកជំនុំដែលគាត់បានបង្កើត។ កណ្ឌមួយនេះ មានពេញទៅដោយការអរព្រះគុណព្រះ សម្រាប់ស្ថេរភាពនៃពួកជំនុំ នៅក្រុងអេភេសូរ(អេភេសូរ ១:១៥-១៦)។ បន្ទាប់មក គាត់បានព្យាយាមជួយឲ្យពួកគេបើកចំហរចិត្ត មើលឃើញរូបភាពដែលកាន់តែអស្ចារ្យថែមទៀត “គឺឃើញព្រះគុណដ៏ធ្ងន់លើសលប់របស់ទ្រង់”(២:៧)។ ពេលដែលសាវ័កប៉ុលនិយាយបញ្ជាក់ឲ្យកាន់តែច្បាស់ អំពីផែនការនៃសេចក្តីស្រឡាញ់របស់ព្រះ គាត់មិនបាននិយាយត្អូញត្អែរពីទុក្ខលំបាកសូម្បីតែបន្តិច។
បើអ្នកមានអារម្មណ៍បាក់ទឹកចិត្ត ឬឆ្ងល់ ថាតើគ្រីស្ទបរិស័ទសមនឹងមានជីវិតបែបនេះឬយ៉ាងណា…
តើយើងសំខាន់ចំពោះព្រះទេ?
អ្នកនិពន្ធបទគម្ពីរទំនុកដំកើង បានពោលថា “កាលណាទូលបង្គំពិចារណាមើលផ្ទៃមេឃ ជាការដែលព្រះហស្តទ្រង់បានធ្វើ … នោះតើមនុស្សជាអ្វី ដែលទ្រង់នឹករឭកដល់គេ?”(ទំនុកដំកើង ៨:៣-៤)។ សំណួរដ៏សំខាន់ដែលគាត់ចោទឡើងនេះ មានទំនាក់ទំនងនឹងបទគម្ពីរជាច្រើន ក្នុងព្រះគម្ពីរសញ្ញាចាស់។ ពេលសាសន៍ហេព្រើរកំពុងរស់នៅជាទាសករដ៏វេទនា ក្នុងនគរអេស៊ីព្ទ ពួកគេស្ទើរតែមិនអាចជឿត្រចៀកខ្លួនឯង ពេលឮលោកម៉ូសេប្រាប់ថា ព្រះទ្រង់យកព្រះទ័យទុកដាក់ចំពោះពួកគេ។ ម្យ៉ាងទៀត អ្នកនិពន្ធនៃព្រះគម្ពីរសាស្តាបានប្រើពាក្យកាន់តែស៊ីជម្រៅ ដោយចោទសួរថា “តើអ្វីៗគ្រប់យ៉ាង មានប្រយោជន៍ឬទេ?”
មានពេលមួយខ្ញុំមានអំណរណាស់ ពេលដែលមានអ្នកខ្លះមានចោទសួរខ្ញុំ ពេលដែលខ្ញុំចែកចាយព្រះបន្ទូល តាមការអញ្ជើញ នៅឯសន្និសិតមួយ ដោយផ្អែកលើបទគម្ពីរ ដែលចែងថា “អញបានចារឹកឯងទុកនៅផ្ទៃបាតដៃរបស់អញហើយ អស់ទាំងកំផែងឯង នៅចំពោះភ្នែកអញជានិច្ច”(អេសាយ ៤៩:១៦)។ បទគម្ពីរនេះ និយាយអំពីការប្រកាសរបស់ព្រះអម្ចាស់ ដើម្បីលើកទឹកចិត្តរាស្រ្តរបស់ទ្រង់ ដែលកំពុងរងទុក្ខ ក្នុងដំណាក់កាលដ៏យ៉ាប់យ៉ឺន នៃប្រវត្តិសាស្រ្តរបស់ខ្លួន ខណៈពេលដែលលោកអេសាយបានថ្លែងទំនាយថា ពួកគេនឹងជាប់ជាឈ្លើយនៃចក្រភពបាប៊ីឡូន ដែលជាហេតុនាំឲ្យពួកគេទួញសោក គឺដូចដែលមានសេចក្តីចែងថា “ព្រះយេហូវ៉ាទ្រង់បានបោះបង់ចោលខ្ញុំទេ គឺព្រះអម្ចាស់ទ្រង់បានភ្លេចខ្ញុំហើយ”(អេសាយ ៤៩:១៤)។ ចំពោះការទួញសោកនេះ ព្រះទ្រង់បានមានបន្ទូលសន្យាជាបន្តបន្ទាប់ គឺដូចដែលមានចែងក្នុងបទចម្រៀងអ្នកបម្រើ(អេសាយ ៤២-៥៣) ដែលក្នុងនោះ ទ្រង់បានប្រទាននូវសេចក្តីសង្ឃឹម ដោយការសន្យាថា ពួកគេនឹងត្រូវបានរំដោះឲ្យរួចពីខ្មាំងសត្រូវ។ ត្រង់ចំណុចនេះ ទ្រង់បានថ្លែងទំនាយអំពីការយាងមកចាប់កំណើត និងការសុគតរបស់អ្នកបម្រើរូបនេះ ដើម្បីលោះបាបមនុស្ស។
តើយើងសំខាន់ចំពោះព្រះឬទេ? ពេលយើងប្រារព្ធពិធីបុណ្យណូអែល សូមយើងនឹកចាំអំពីចម្លើយដែលទ្រង់មានចំពោះសំណួរនេះ…
មិនបានរង្វាន់
មនុស្សយើងភាគច្រើន រំពឹងចង់បានរង្វាន់ ពីមិត្តភ័ក្រ និងមិត្តរួមការងារ ដែលរង្វាន់ទាំងនោះមានដូចជា ការយកដៃមកគោះស្មារជាការសរសើរ មេដាយនៃវីរៈភាព ការទះដៃសរសើរ ឬពាក្យសរសើរដ៏ស្មោះត្រង់ជាដើម។ តែព្រះយេស៊ូវបានមានបន្ទូលថា ទ្រង់បានរៀបចំរង្វាន់ដែលវិសេសជាងនេះទៅទៀត សម្រាប់ប្រទានមកយើង ពេលដែលយើងទៅនៅជាមួយទ្រង់។ កិច្ចការដ៏ប្រសើរបំផុត អាចជាកិច្ចការដែលមនុស្សយើងធ្វើដោយលាក់កំបាំង ដែលមានតែព្រះប៉ុណ្ណោះដែលទតឃើញ។ និយាយរួម សេចក្តីបង្រៀនអំពីនគរស្ថានសួគ៌អាចបង្រួមមកយ៉ាងខ្លីថា ចូររស់នៅថ្វាយព្រះ គឺមិនមែនរស់នៅ ដើម្បីឲ្យអ្នកដទៃសរសើរអ្នកនោះឡើយ។
គឺដូចដែលព្រះយេស៊ូវបានពន្យល់ថា យើងត្រូវសន្សំទ្រព្យសម្បត្តិយើង ទុកក្នុងនគរស្ថានសួគ៌(ម៉ាថាយ ៦:២០) ជាជាងសន្សំទុកលើផែនដីនេះ។ ទ្រព្យសម្បត្តិនោះគឺពិតជាមានតម្លៃអស្ចារ្យណាស់ គឺថែមទាំងអាចសងជម្ងឺចិត្តយើង សម្រាប់ទុក្ខលំបាកដែលយើងបានអត់ទ្រាំក្នុងលោកិយនេះ។ ព្រះគម្ពីរសញ្ញាចាស់មានការបកស្រាយមិនទាន់គ្រប់គ្រាន់ អំពីកន្លែងដែលមនុស្សនឹងទៅ បន្ទាប់ពីលាចាកលោកនេះទៅ ដូចនេះ ព្រះយេស៊ូវទ្រង់បានមានបន្ទូលយ៉ាងច្បាស់ អំពីនគរស្ថានសួគ៌ ដែលជាទីកន្លែងដែលមនុស្សសុច្ចរិតនឹងបានភ្លឺឡើង ដូចព្រះអាទិត្យក្នុងនគរព្រះ(ម៉ាថាយ ១៣:៤៣)។
យ៉ាងណាមិញ ពួកជនជាតិយូដានៅជំនាន់ព្រះយេស៊ូវ ក៏បានស្វែងរកនគរព្រះផងដែរ ប៉ុន្តែ ពួកគេបែរជារង់ចាំមើលទីសម្គាល់ ក្នុងសម័យរបស់ពួកគេ ដែលជាសញ្ញាបញ្ជាក់ថា ព្រះទ្រង់សព្វព្រះទ័យនឹងពួកគេ ដោយប្រទាននូវភាពសម្បូរសប្បាយ និងអំណាចខាងនយោបាយជាដើម។ ក្នុងការចាប់ផ្តើមប្រកាសពីនគរស្ថានសួគ៌ ព្រះយេស៊ូវបានបង្រៀនឲ្យពួកគេឈប់ផ្ចង់ចិត្តលើជីវិតលោកិយ ហើយងាកមកផ្តោតទៅលើជីវិតក្នុងនគរព្រះវិញ(ជំពូក ៦)។ ទ្រង់មិនឲ្យតម្លៃជ័យជម្នះរបស់យើង ក្នុងលោកីយនេះឡើយ តែទ្រង់បានដាស់តឿនឲ្យយើងសន្សំទ្រព្យក្នុងនគរស្ថានសួគ៌វិញ។ ដ្បិត ទ្រព្យសម្បត្តិនៅលោកិយ អាចត្រូវសត្វកណ្តុរ និងកណ្តៀរបំផ្លាញ ហើយចោរទំលុះលួចយកបាន(ខ.២០)។–Phili…
ភាពអស្ចារ្យនៃវាលរហោស្ថាន
អ្នកនិពន្ធបទទំនុកតម្កើងមានភាពងាយស្រួល នៅក្នុងការសរសើរតម្កើង ខ្លាំងជាងយើង ដោយសារចំណងទាក់ទងជិតស្និទ្ធ ជាមួយពិភពធម្មជាតិ ខ្លាំងជាងយើង។ ស្តេចដាវីឌបានចាប់ផ្តើមមានជីវិតជាអ្នកគង្វាល នៅទីវាល ក្រោយមក បានចំណាយពេលលាក់ខ្លួនជាច្រើនឆ្នាំ នៅក្នុងតំបន់ដែលសម្បូរផ្ទាំងថ្ម នៅនគរអ៊ីស្រាអែល។ ដូចនេះ ជាធម្មតា យើងសង្កេតឃើញបទកំណាព្យជាច្រើនរបស់ទ្រង់ មានការឆ្លុះបញ្ចាំងអំពីសេចក្តីស្រឡាញ់ដ៏អស្ចារ្យ និងការឲ្យតម្លៃចំពោះពិភពធម្មជាតិ។ ទំនុកតម្កើងជាតំណាងឲ្យពិភពលោក ដែលមានការរួមផ្សំគ្នាតែមួយ ពីផ្នែកនីមួយៗ ដែលត្រូវបានទ្រទ្រង់ ដោយព្រះនៃសេចក្តីស្រឡាញ់។
ការពិពណ៌នាអំពីវាលរហោស្ថាន បានជួយឲ្យយើងដឹងអំពីសោភ័នភាពដ៏អស្ចារ្យនៃព្រះ ដែលយើងមើលមិនឃើញ និងមិនអាចគ្រប់គ្រងបាន។ តើធ្វើដូចម្តេច ឲ្យយើងមិនអាចសរសើរតម្កើងព្រះ ដែលឆ្នៃបង្កើតសត្វកាំប្រម៉ា និងសត្វប្រើស និងដាក់ដើមឈើពណ៌បៃតង់ខ្ចីដ៏ស្រស់បំព្រង នៅតាមចង្កេះភ្នំដែលមានផ្ទាំងថ្មពណ៌ប្រផេះ ហើយបានកែច្នៃទេសភាពនោះ ឲ្យក្លាយជាផ្ទាំងគំនូដ៏វិចិត្រ?
ការពិពណ៌នា តាមក្តីស្រម៉ៃរបស់អ្នកនិពន្ធបទទំនុកតម្កើង បានធ្វើឲ្យពិភពលោកមិនអាចទប់សេចក្តីអំណរ ដែលព្រះបានបណ្តាលឡើយ។ គឺដូចដែលមានសេចក្តីចែងថា “ចូរឡើងសំឡេងដោយអំណរថ្វាយព្រះយេហូវ៉ា ឱផែនដីទាំងមូលអើយ ចូរទំលាយច្រៀងដោយអំណរ អើ ចូរច្រៀងសរសើរចុះ”(ទំនុកតម្កើង ៩៨:៤)។ ធម្មជាតិក៏បានចូលរួមសរសើរតម្កើង គឺដូចដែលមានសេចក្តីចែងថា : “ ចូរឲ្យអស់ទាំងទន្លេទះដៃ ហើយឲ្យភ្នំទាំងប៉ុន្មានច្រៀងជាមួយគ្នាដោយអំណរ”(ខ.៨)។
អ្នកនិពន្ធទំនុកតម្កើងបានផ្តល់នូវដំណោះស្រាយដ៏អស្ចារ្យ ចំពោះបញ្ហានៃវប្បធម៌ដែលមិនពូកែសរសើរតម្កើងព្រះ ដោយផ្តល់ឲ្យនូវពាក្យពេចន៍ដ៏ចាំបាច់ សម្រាប់សរសើរតម្កើង។ យើងគ្រាន់តែប្រើពាក្យទាំងនោះ ដោយអនុញ្ញាតឲ្យព្រះប្រើបទទំនុកតម្កើង ដើម្បីរៀបចំអាកប្បកិរិយ៉ារបស់យើងឲ្យបានល្អ។-Philip Yancey
ការអធិស្ឋានដែលព្រះមិនទាន់ឆ្លើយតប
សាវ័កប៉ុលមានសេចក្តីប្រាថ្នាដ៏សំខាន់មួយ : គឺ ចង់ឲ្យជនរួមជាតិយូដារបស់គាត់ ទទួលយកព្រះមែស៊ី ដែលគាត់បានជួបដោយផ្ទាល់ កាលពីលើកមុន បានជាគាត់មានប្រសាសន៍ថា “ខ្ញុំមានសេចក្តីទុក្ខសោកជាខ្លាំង និងសេចក្តីព្រួយលំបាកក្នុងចិត្តជានិច្ច ដ្បិតខ្ញុំស្ទើរតែនឹងសូមឲ្យព្រះគ្រីស្ទដាក់បណ្តាសាខ្ញុំវិញ ជំនួសបងប្អូនជាញាតិសន្តានរបស់ខ្ញុំ ខាងឯសាច់ឈាម”(រ៉ូម ៩:២-៣)។ ប៉ុន្តែ ចាប់ពីក្រុងមួយដល់ក្រុងមួយទៀត ជនរួមជាតិយូដារបស់គាត់ បានបដិសេធគាត់ និងមិនព្រមទទួលជឿព្រះ គ្រីស្ទដែលគាត់បានផ្សាយឡើយ។
ព្រះគម្ពីររ៉ូម គឺជាសំបុត្រដ៏ថ្លៃថ្លាបំផុតរបស់សាវ័កប៉ុល ដែលគាត់បានកំណត់យកបទគម្ពីរមួយវគ្គជាគោល(រ៉ូម ៩-១១) ដែលក្នុងនោះ គាត់មានការតយុទ្ធដោយបើកចំហរ ពេលដែលព្រះមិនទាន់បានឆ្លើយតប សេចក្តីអធិស្ឋានដ៏សំខាន់ក្នុងជីវិតគាត់។ គាត់បានទទួលស្គាល់ថា ការលំបាកដែលគាត់ជួបប្រទះនេះ បាននាំមកនូវផលប្រយោជន៍ដ៏សំខាន់មួយគឺ : ការដែលពួកសាសន៍ យូដាបដិសេធន៍ព្រះយេស៊ូវ បាននាំឲ្យសាសន៍ដទៃទទួលទ្រង់វិញ។ សាវ័កប៉ុលក៏បានសន្និដ្ឋានថា ព្រះមិនបានបដិសេធពួកសាសន៍យូដាទេ តែផ្ទុយទៅវិញ ពួកគេក៏មានឱកាសដូចពួកសាសន៍ដទៃផងដែរ។
ព្រះបានឱបក្រសោបយកមនុស្សជាតិ កាន់តែច្រើនឡើងៗ គឺមិនមែនកាន់តែតិចទៅៗ ឡើយ។ បទគម្ពីរដែលសាវ័កប៉ុលបាននិពន្ធ ក៏កាន់តែមានន័យឡើង ពេលដែលគាត់បង្អង់ ដើម្បីពិចារណាអំពីសេចក្តីដែលសំខាន់ជាង។ បន្ទាប់មក គាត់ក៏បានសរសេរបទគម្ពីរសរសើរតម្កើងព្រះថា “អើហ្ន៎ប្រាជ្ញា និងចំណេះដ៏បរិបូររបស់ព្រះជ្រៅណាស់តើ ឯព្រះដំរិះរបស់ទ្រង់ តើមានអ្នកណានឹងស្ទង់បាន ហើយផ្លូវទ្រង់ តើមានអ្នកណានឹងរកតាមបាន”(រ៉ូម ១១:៣៣)។
សេចក្តីអាថ៌កំបាំងដែលគេមិនទាន់យល់ និងសេចក្តីអធិស្ឋានដែលព្រះមិនទាន់ឆ្លើយតប នឹងត្រូវរលាយបាត់បន្តិចម្តងៗ ពេលដែលគេពិចារណា…
តើសមនឹងឲ្យយើងប្រឹងប្រែងទេ?
ខ្ញុំធ្លាប់បានតាំងចិត្តអានរឿងទាំង៣៨ ដែលលោកសេកស្ពៀរ(Shakespeare)បាននិពន្ធ ឲ្យចប់ក្នុងរយៈពេល១ឆ្នាំ។ ខ្ញុំមានការភ្ញាក់ផ្អើល ពេលបានដឹងថា ការបំពេញកិច្ចការនេះហាក់ដូចជាការកម្សាន្តសប្បាយ ច្រើនជាងការធ្វើការងារ។ ខ្ញុំរំពឹងថា នឹងបានរៀនអំពីពិភពរបស់លោកសេកស្ពៀរ និងមនុស្សដែលមានក្នុងពិភពនោះ ប៉ុន្តែ ខ្ញុំបានរកឃើញថា លោកសេកស្ពៀរច្រើនតែបង្រៀនខ្ញុំ អំពីពិភពរបស់ខ្ញុំ ទៅវិញទេ។
នៅក្នុងការអានព្រះគម្ពីរសញ្ញាចាស់ ខ្ញុំក៏បានឆ្លងកាត់ដំណើរការដូចគ្នាផងដែរ។ ហេតុអ្វីបានជាព្រះគម្ពីរសញ្ញាចាស់បានចំណាយពេលជាច្រើន ក្នុងការនិយាយអំពីព្រះវិហារ ពួកសង្ឃ និងក្រឹត្យវិន័យអំពីការថ្វាយដង្វាយ ដែលលែងមានក្នុងសម័យបច្ចុប្បន្ន។ តើធ្វើដូចម្តេចឲ្យយើងអាចយល់ព្រះគម្ពីរសញ្ញាចាស់បាន ហើយតើយើងត្រូវអនុវត្តតាមយ៉ាងដូចម្តេច ក្នុងជីវិតរបស់យើងសព្វថ្ងៃ?
ពេលខ្ញុំបានឆ្លងកាត់ឧបស័គ្គមួយចំនួន ខ្ញុំក៏ចាប់ផ្តើមមានអារម្មណ៍ថា ខ្ញុំត្រូវការ អានព្រះគម្ពីរសញ្ញាចាស់ ព្រោះព្រះគម្ពីរនេះកំពុងបង្រៀនខ្ញុំ។ ក្រោយមក ខ្ញុំក៏មានចិត្តចង់ អានព្រះគម្ពីរទាំង៣៩កណ្ឌ ដែលមានក្នុងព្រះគម្ពីរសញ្ញាចាស់។ កណ្ឌទាំងនេះបានចម្អែតភាពស្រេកឃ្លាន ដែលមានក្នុងខ្ញុំ ដែលពីមុនមកខ្ញុំមិនដែលបានទទួលការបំពេញយ៉ាងដូចនេះទេ។ កណ្ឌទាំងនេះបានបង្រៀនខ្ញុំ អំពីជីវិតដែលមានព្រះ។ ព្រះគម្ពីរសញ្ញាចាស់បាននិយាយមកកាន់ភាពស្រេកឃ្លានរបស់យើង ហើយផ្តល់ឲ្យនូវវគ្គសិក្សាជាន់ខ្ពស់ អំពី “ជីវិតដែលមានព្រះ” ដែលបង្ហាត់បង្រៀនយើងដោយផ្ទាល់ៗខ្លួន និងដោយចិត្តឆេះឆួល។
រង្វាន់ដែលទ្រង់នឹងប្រទាន មិនមែនសម្រាប់ឲ្យយើងទទួលងាយៗឡើយ។ គ្រប់ទាំងជោគជ័យទាំងអស់ សុទ្ធតែតម្រូវឲ្យមានការខិតខំ ដែលមានដំណើរការស្រដៀងៗគ្នា។ យើងអត់ទ្រាំនឹងការលំបាក ព្រោះយើងនឹងបានទទួលរង្វាន់។ -Philip Yancey
គ្មានការឈឺចាប់ទៀត
សំរាប់ចំណែកដែលល្អនៃជីវិតខ្ញុំ ខ្ញុំបានចែករំលែកទស្សនៈវិស័យ នៃអ្នកដែលតិះដៀលព្រះ ដែលអនុញ្ញាតិឱ្យមានការឈឺចាប់។ ខ្ញុំមិនអាចរកឃើញផ្លូវឃើញថាពិភពលោកសមដូចជាពុលដូចការនេះ។ ពេលខ្ញុំសួរសុខទុក្ខអ្នកដែលឈឺចាប់លើសជាងខ្ញុំ នោះខ្ញុំឆ្ងល់ពីឥទ្ធិពលវា។ ការឈឺចាប់ គឺដូចជាធ្វើឱ្យជំនឿមាំក៏ដូចជាបង្កើនចង្ងល់។ កំហឹងពីការឈឺចាប់ខ្ញុំបានរលាយ ព្រោះតែមូលហេតុមួយៈ ខ្ញុំបានមកស្គាល់ព្រះ។ ទ្រង់ឱ្យខ្ញុំមានអំណរនិងសេចក្តីស្រលាញ់ និងសុភមង្គលនិងសេចក្តីសប្បុរស។ វាធ្វើឱ្យខ្ញុំមានជំនឿលេចឡើង ជំនឿដែលរឹងមាំ ដូចថ្មដែលគ្មានការឈឺចាប់ណាអាចបន្សឹកវាបាន។ តើព្រះជាម្ចាស់នៅឯណា ពេលមានការឈឺចាប់? គឺទ្រង់នៅទីនោះតាំងពីដើម។ ទ្រង់បង្កើតប្រពន្ធ័ឈឺចាប់ ក្នុងកណ្តាលពិភពលោកដែលធ្លាក់ចុះ ដោយមានត្រាទ្រង់។ ទ្រង់បំផ្លាស់ការឈឺចាប់ ប្រើវាបង្រៀននិងពង្រឹងយើង ប្រសិនបើយើងអនុញ្ញាតឱ្យវាបែរយើងទៅទ្រង់។ ទ្រង់បានឈឺចាប់និងបង្ហូរលោហិត និងព្រះកន្សែងហើយរងទុក្ខ។ ទ្រង់ផ្តល់កិត្តិយសដល់អ្នកដែលរងទុក្ខដោយចែករំលែកការឈឺចាប់គេ។ ប៉ុន្តែថ្ងៃមួយទ្រង់នឹងប្រមូលទាហាននៃស្ថានសួគ៌ហើយឱ្យគេប្រឆាំងនឹងសត្រូវព្រះជាម្ចាស់។ លោកិយនឹងឃើញរយៈពេលចុងក្រោយនៃការរងទុក្ខមុនពេលជ័យជំនះពេញទីត្រូវបានដង្ហែរមក។ នោះព្រះជាម្ចាស់នឹងបង្កើត ពិភពលោកថ្មីអស្ចារ្យមួយ។ ហើយសេចក្តីឈឺចាប់នឹងគ្មានទៀតទេ(វិវរណៈ ១៩:១១-២២:៦)។—Philip Yancey
នៅក្រោមបង្គាប់របស់ព្រះជាម្ចាស់
គ្រប់ឪពុកម្តាយទាំងអស់ ដឹងពីភាពខុសគ្នារវាងច្បាប់ទម្លាប់តាក់តែងឡើងមានគោលបំណងសម្រាប់ប្រយោជន៍ឪពុកម្តាយ និងប្រយោជន៍របស់កូន។ ចំពោះបញ្ញត្តរបស់ព្រះជាម្ចាស់វិញបែងចែកតាមរបៀបដូចខាងក្រោមនេះ។ ព្រះអាទិករឈ្វេងយល់អំពីរបៀបប្រព្រឹត្តទៅនៃសង្គមនីមួយៗ។
យើងចាប់ផ្តើមពិនិត្យមើលបញ្ញត្ត១០ប្រការជាមុនសិន។ ច្បាប់នេះតាក់តែងឡើងសម្រាប់ប្រយោជន៍របស់យើង។ ព្រះយេស៊ូគូសបញ្ជាក់ពីគោលការណ៍នេះ ដោយមានបន្ទូលថា៖ «ថ្ងៃឈប់សម្រាកបានតាំងសម្រាប់អោយមនុស្ស មិនមែនជាមនុស្សសម្រាប់ថ្ងៃឈប់សម្រាកទេ» (ម៉ាកុស ២:២៧)។
ព្រះគម្ពីរជាសៀវភៅដែលជាក់លាក់ជាងគេ។ ព្រោះវាអាចប៉ាន់ប្រមាណថា មនុស្សលោកត្រូវរងការល្បួងលោភចង់បានទ្រព្យអ្នកដទៃ ត្រូវធ្វើការដោយលំបាក បញ្ចេញកំហឹងដាក់មនុស្សធ្វើខុសនឹងខ្លួន។ ហើយមនុស្សលោកនឹងបង្កភាពគ្មានសណ្តាប់ធ្នាប់ដល់កន្លែងណាគេទៅដល់។ បញ្ញត្តនីមួយៗនៅក្នុងបញ្ញត្តដប់ប្រការជាខែលការពារអោយមានសណ្តាប់ធ្នាប់។ យើងអាចបដិសេធថាទេ ចំពោះអំពើបាបទាំងឡាយបាន។ បើធ្វើដូច្នេះមែន យើងជៀសវាងបានការឈឺចាប់ណាមួយ។
បញ្ញត្តដប់ប្រការត្បាញជីវិតមនុស្សរស់នៅលើផែនដីអោយកាន់តែមានន័យ ផ្គុំគ្នាបានជារចនាសម្ព័ន្ធពេញលេញ ជាប្រយោជន៍អោយយើងរស់នៅប្រកបដោយសុខសន្តិភាព និងមានសុខភាពល្អក្រោមបង្គាប់ព្រះជាម្ចាស់ ។ Philip Yancey